សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ជាការដាក់ចេញនូវវិធានការ និងយន្តការ

0
49

ព្រះសីហនុ៖ កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ជាការដាក់ចេញនូវវិធានការ និងយន្តការ ដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់ក្រឡា, មុតស្រួច, និង សាមញ្ញ។នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងគូសបញ្ជាក់ថា វិធានការគន្លឹះៗ ក្នុងកម្មវិធីពិសេសនេះមានភាពប្រទាក់ក្រឡាគ្នា និងឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្ដារកំណើនសេដ្ឋកិច្ច និង ការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ពិសេស ការអនុវត្តផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សូមរម្លឹកថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តនាំមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់៕