សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហាររវាងកងទ័ពអ៊ីស្រាអែល

0
734

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ ។

ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជា ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៊ីស្រាអែលថា «សុវត្តិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាន នឹងកំពុងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំដើម្បីធានាផ្តល់ការការពារ និងសុខសុវត្តិភាពជូននិស្សិត និងប្រជាពលរដ្ឋកម្ពុជារបស់យើង»។

គួរបញ្ជាក់ផងដែរថា លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល»៕