សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីប្រទេសចិន ឆ្ពោះបន្តទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ

0
31

ក្រោយពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចប្រជ៉ំពាក់ព័ន្ធនានា នៅនៅវេលាម៉ោង១២ និង៣០នាទីម៉ោងនៅទីក្រុងប៉េងកាំង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបន្តដំណើរឆ្ពោះទៅកាន់នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និង គណៈប្រតិភូសភាពាណិជ្ជកម្ម កម្ពុជានឹងចូលរួមកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀតដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនងក៏ដូចជាតភ្ជាប់ធុរកិច្ចរវាងកម្ពុជា និង អារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣៕