សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសមហាអំណាចនៃសម្បត្តិវប្បធម៌ ដែលបុព្វដូនតាខ្មែរបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំមកហើយ

0
39

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជាបានថ្លែងថា កម្ពុជាបើនិយាយត្រឹមតែទឹកដីដែលនៅ សល់ក្នុងពេលបច្ចុប្បន្ន ដោយមិនរាប់បញ្ចូលទឹកដីដែលបាត់បង់នៅប្រទេសក្បែរខាងនៅក្នុងដំណើរប្រវត្តិសាស្ត្រ របស់ខ្លួននោះទេ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសមហាអំណាចនៃសម្បត្តិវប្បធម៌ ដែលបុព្វដូនតាខ្មែរបាន បន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ។

ការថ្លែងបែបនេះ  ក្នុងពិធីសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីខេត្ត សមិទ្ធផលនានា និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ សម្ដេចមហាបវរធិបតី បានថ្លែងថា កម្ពុជាជាប្រទេសមួយ​ដែលមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជា​មិនមានឱកាសបង្ហាញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន ពោលគឺសុខសន្តិភាពមិនមានតម្លៃត្រឹមតែជាការ​បញ្ចប់សង្គ្រាម​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែក៏បានធ្វើឱ្យតំបន់នានា​នៅទូទាំងប្រទេសមានការអភិវឌ្ឍ ពលរដ្ឋមានការងារធ្វើកាន់​តែច្រើន ព្រមទាំងមានជីវភាពកាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ថា ភាពល្បាញល្បីនៃមរតកដូនតាខ្មែរត្រូវលិចបាត់ពិភពលោកលែងស្គាល់​ គឺដោយសារតែឥទ្ធិពលនៃ សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា។ សន្តិភាពបាននាំឱ្យពិភពលោកបានស្គាល់កេរដំណែលដូនតា ខ្មែរឡើងវិញ។ សន្តិភាពបានធ្វើឱ្យមរតកវប្បធម៌របស់បុព្វដូនតាខ្មែរជាច្រើន ត្រូវបាន​ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕