សម្តេចធិបតី អនុញ្ញាតឲ្យស្តេចប្រដាល់មីយ៉ាន់ម៉ា និងកីឡាករគុណខ្មែរចូលជួបសម្តែងការគួរសម

0
57

ភ្នំពេញ៖ ទីបំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចអនុញ្ញាតឲ្យ កីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុនខ្មែររបស់កម្ពុជា លោក ព្រំ សំណាង ក្នុងជំនួបសំណេះសំណាល និងសម្ដែងការគួរសម។

សូមរំលឹកថា Dave Leduc បានធ្វើដំណើរមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយកំពូលអ្នកប្រដាល់កម្ពុជា ព្រំ សំណាង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ពេលមកដល់ទឹកបវរកម្ពុជាភ្លាម ស្តេចប្រដាល់រូបនេះសួររកតែព្រំ សំណាង ៕