សម្រស់ធម្មជាតិកោះទន្សាយកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តបាននឹង កំពុងសាងសងកំពង់ផែនៅកោះទន្សាយ ដែលគ្រោងនឹងបញ្ចប់នូវដើមឆ្នាំ២០២៤ខាងមុខ

0
675

យោងតាមការចុះផ្សាយរបស់វេបសាយdemo.cambodia.gov.khបានឲ្យដឹងថា កោះទន្សាយជា រមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ ចំនួន២កន្លែងដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកសមុទ្រកម្សាន្តយ៉ាងសប្បាយបាន។

វេបសាយខាងលើបន្តថា ទឹកសមុទ្រមានជម្រាលវែងហើយរាក់ ចំណែកទឹកសមុទ្រនៅទីនោះមាន ជម្រៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាលបន្តិចម្តងៗ ហើយជាហេតុធ្វើឲ្យ កោះនេះក្លាយជាកន្លែងសម្រាប់ការហែលទឹកលេងកម្សាន្ត។រីឯខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខ ជាតិសមុទ្រអំណោយផលដល់ការស្រាវជ្រាវប្រព័ន្ធបរិស្ថានចំរុះ។

ចំណែកលោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា បច្ចុប្បន្នខេត្តកែបបាននឹងកំពុងតែសាងសងកំពង់ផែ នៅកោះទន្សាយ ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយគ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ។ ដោយឡែកដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាន និងកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ។

 គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍កោះទន្សាយគិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន៤៩,៨% ហើយ កន្លងទៅក្រុមហ៊ុនចាស់ ធ្វើការហាក់មានការយឺតយ៉ាវតែយ៉ាងណាក្រុមហ៊ុនថ្មីដែលទទួលបានសិទ្ធិសាងសង់បន្ត នឹងបញ្ចប់គម្រោងកំពង់ផែកោះទន្សាយនេះ នៅត្រឹមខែមករា ឆ្នាំ២០២៤៕