សហព័ន្ធកីឡាប៊ូលីងកម្ពុជា បិទបញ្ចប់មហាសន្និបាតអាណត្តិទី១រៀបចំអាណតិ្តទី២ប្រចាំឆ្នាំ២០២៣-២០២៧

0
647

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡា សហព័ន្ធកីឡាប៊ូលីងកម្ពុជា បិទបញ្ចប់មហាសន្និបាតអាណត្តិទី១ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិសម្រាប់ អាណត្តិទី២ ប្រចាំឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ថោងខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ថ្លែងក្នុងមហាសន្និបាត ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណដែលផ្តោតលើការកំណែទម្រង់ និងកសាងមូលធនមនុស្ស និងលើកកម្ពស់អភិបាលកិច្ចល្អ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ទទឹមនឹងនោះការកែទម្រង់វិស័យអប់រំ យុវជននិងកីឡា ក៏មានក្នុងវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។

ចំណែកលោក លី សៀងហុង ប្រធានសហព័ន្ធប៊ូលីងកម្ពុជា បានថ្លែងថាសហព័ន្ធកីឡាប៊ូលីងកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ មានបេសកកម្មដឹកនាំគ្រប់គង និងធ្វើសកម្មភាព អភិវឌ្ឍន៍កីឡាប៊ូលីងកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើសពីនេះទៀត ផ្សព្វផ្សាយព័ត៌មានអំពី កីឡាប៊ូលីង និងលើកទឹកចិត្តការអនុវត្តបទបញ្ជាបច្ចេកទេសប្រកួតកីឡាប៊ូលីងពីកម្រិតមូលដ្ឋាន រហូតកម្រិតខ្ពស់ ស្របតាមគោលការណ៍របស់កីឡាប៊ូលីង ព្រមទាំងបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល និងមន្រ្តីបច្ចេកទេសកីឡាប៊ូលីង ពីថ្នាក់ជាតិរហូតដល់ថ្នាក់អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ថ្នាកដឹកនាំ។

បន្ថែមលើសពីនេះ លោក ឃុន វង្សឺនី អគ្គហេរញ្ញិក សហព័ន្ធកីឡាបូលីងកម្ពុជា បានមានប្រសាសន៍ក្នុងមហាសន្និបាតថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់សហព័ន្ធប៊ូលីងដែលបានបញ្ចប់ជំហានទី១ នឹងសម្រាប់ទិសដៅ Sea Game ខាងមុខ សហព័ន្ធ CBF អាណត្តិទី២ នឹងត្រូវការថវិការជាច្រើន ហើយក៏នឹងស្វះស្វែងរកការឧបត្ថម្ភនានា ដើម្បីទ្រទ្រងលើកស្ទួយអភិវឌ្ឍនិស័យកីឡា ប៊ូលីង របស់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថាការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៩ ២០២៣ និងបន្តអាណត្តិទី២ ឆ្នាំ២០២៣ ២០២៧ នាពេលនេះ គឺដើម្បីបូកសរុបសមិទ្ធិផលរយៈពេលបួនឆ្នាំកន្លងមក និងវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយរបស់សហព័ន្ធកន្លងមក និងបន្តពង្រឹងពង្រីកអភិវឌ្ឍចលនាកីឡាប៊ូលលីងធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតទៅអនាគត៕ ដោយ៖ នាង ស្រស់