ស្អែកនេះសម្តេចធិបតី នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤”

0
48

ភ្នំពេញ៖ ស្អែកនេះត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ។នេះបើយោងតាមអង្គភាពសារព័ត៌មាន innews ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ

គួបញ្ជាក់ផងដែរថា កន្លងទៅនេះ  យោងតាមសារលិខិតជូនពររបស់ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បើទោះជាបច្ចុប្បន្ន យើងកំពុងមានមោទនភាព​ ចំពោះស្នាដៃ និង​សមិទ្ធ​ផល​ជាច្រើន ដែលសម្រេចបានមកហើយ យ៉ាងណាក្តី ប៉ុន្តែយើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ជ្រួត​ជ្រាប​ថា ឆ្នាំ២០២៤នេះ។

បើទោះបីកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬ​ដោយ​ប្រយោល​ពី​ស្ថានការណ៍​អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើរភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ នៅជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំ​នឹង​ការ​ផុយ​ស្រួយ​ដែល​បង្ក​ឡើង​ដោយ​ការ​វិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែកផ្នែកភូមិសាស្រ្ត នយោបាយ និង​សេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ ពណ៌ ព្រម​ទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ ជន​ក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់​ទាមទារ​ឲ្យ​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»៕