ស្អែកនេះ! សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ នៅខេត្តកណ្ដាល

0
543

កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ។

ជាមួយគ្នានេះ រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោង​ចក្រ​ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្រ​បោក​គក់​សម្លៀក​បំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រ​បោះពុម្ព​លើ​សម្លៀក​បំពាក់ចំនួន ១  ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលអាណត្តិទី៧៕