អគារដែលផ្អាកការសាងសង់ជាបណ្តោះអាសន្នក្នុងខេត្តព្រះសីហនុមានចំនួនជិត៤០០អគារ ខណៈភាគច្រើនជា គម្រោងរបស់ជនជាតិចសំណងអគាដែលបានសាងសង់រួចមានចំនួនប្រមាណជិត៥០០អគារ

0
858

ភ្នំពេញ៖ សំណង់អគារដែលផ្អាកការសាងសង់ជាបណ្តោះអាសន្នក្នុងខេត្តព្រះសីហនុមានចំនួន៣៦៤អគារ ស្មើនឹង៣៤១គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគរបស់ជនជាតិចិន ខណៈសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន៤៧៥អគារ ស្មើនឹង៤៣៤គម្រោង។នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះម្សិលមិញនេះ។

 អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេ បន្តថាការណ៍ដែលអគារមួយចំនួនផ្អាកការសាងសង់ជាបណ្តោះអាសន្ននៅក្នុងខេត្តព្រះសីហនុនេះ ដោយសារការចាកចេញរបស់ទីផ្សារ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលកើតឡើងនៅចុងឆ្នាំ២០១៩ដល់ឆ្នាំ២០២២ ដែលវាបានធ្វើឱ្យបាត់បង់ការវិនិយោគ និងទីផ្សារគម្រោងវិនិយោគ។

ជាការឆ្លើយតបចំពោះបញ្ហាខាងលើ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ គឺរាជរដ្ឋាភិបាលសម្រេចដាក់ចេញ “វិធានការជាកញ្ចប់” ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ ជុំវិញវិធានការជាកញ្ចប់ខាងលើនេះ លោក ឃាង ភារម្យ បានបង្ហាញក្តីសង្ឃឹមថា នឹងអាចជួយដោះស្រាយវិបត្តិអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងថា បច្ចុប្បន្នសំណង់អគារខ្ពស់ៗក្នុងខេត្តព្រះសីហនុមានចំនួន១,០៦៩អគារ ស្មើនឹង៩៦៥គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន៤៧៥អគារ ស្មើនឹង៤៣៤គម្រោង។ ចំណែកសំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន១៧៧អគារ ស្មើនឹង១៦១គម្រោង ខណៈសំណង់អគារកំពុងដំណើរការសាងសង់មានចំនួន៥៣អគារស្មើនឹង២៩គម្រោង។នេះបើតាមការឲ្យពីលោក ឃាង ភារម្យ អ្នកនាំសាលាខេត្តព្រះសីហនុ ប្រាប់អ្នកសារព័ត៌មាន៕