អង្គការជីវិតធម្មជាតិនៅកម្ពុជា សម្ពោធផែរក្សាវត្ថុតាងបទល្មើស

0
641

ភ្នំពេញ៖ តាមរយៈគម្រោងទន្លេសាប ក្រោមថវិកាគាំទ្រនៃមូលនិធិសហភាពអឺរ៉ុប អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងគាំទ្រមន្រ្ដីឧទ្យានុរក្សប្រចាំតំបន់រ៉ាមសារបឹងទន្លេឆ្មារ លើការគ្រប់គ្រងតំបន់ តាមរយៈការពង្រឹងសមត្ថភាពល្បាត និងការអនុវត្ដល្បាតប្រចាំខែលើការពង្រឹងច្បាប់ និងតាមដានជីវៈចម្រុះក្នុងតំបន់ នេះបើតាមអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ។

 ដោយមានចូលរួមបដិភាគថវិកា ផែនេះត្រូវបានសាងសង់ឡើងក្នុងទំហំសមស្រប ដែលមិនត្រឹមតែផ្ដល់ជាកន្លែងរក្សាទុកវត្ថុតាងបទល្មើស ដែលរឹបអូសប៉ុណ្ណោះទេ មន្រ្ដីឧទ្យានុរក្សនឹងអាចប្រើប្រាស់ផែនេះ ជាកន្លែងចំណត ឬស្នាក់បណ្ដោះអាសន្ន សម្រាប់សកម្មភាពគម្រោងអនុវត្ដន៍ដោយមន្រ្ដីឧទ្យានុរក្ស និងមន្រ្ដីគម្រោង ឬស្ថាប័នពាក់ព័ន្ធ និងអាចរៀបចំជាកន្លែងប្រជុំ ប្រមូលផ្ដុំចាំបាច់ណាមួយ សម្រាប់សកម្មភាពគម្រោងបានទៀតផង ។

ដើម្បីសម្រួលដល់សកម្មភាពពង្រឹងច្បាប់ របស់មន្រ្ដីឧទ្យានុរក្ស លើការបង្ក្រាបបទល្មើស និងរួមចំណែកក្នុងការរក្សាទុកវត្ថុតាង ដែលរឹបអូសបានពីទីវាល អង្គការជីវិតធម្មជាតិ Nature Life បានសហការជាមួយមន្ទីរបរិស្ថានខេត្ដកំពង់ធំ ក្នុងការសាងសង់ផែរក្សាទុកវត្ថុតាងបទល្មើសចំនួន ១ខ្នង នៅស្នាក់ការរងបាឡត ។

ការគាំទ្រយ៉ាងពេញទំហឹង លើកិច្ចសហការមួយនេះ ហើយលោកបានបញ្ជាក់ថានឹងបន្ដជំរុញដល់មន្រ្ដីឧទ្យានុរក្ស ក្នុងការថែទាំ និងប្រើប្រាស់ផែរក្សាវត្ថុតាងបទល្មើសនេះឱ្យមានប្រសិទ្ធភាព ដោយកំណត់ផែនការកត់ត្រា និងរក្សាវត្ថុតាងបទល្មើស ពីស្នាក់ការពីរផ្សេងទៀតក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ។ ជាមួយគ្នានោះដែរ លោកក៏បានចុះកិច្ចព្រមព្រៀង ទទួលជាមួយក្រុមការងារ ដើម្បីធានានូវការអនុវត្ដតាមលក្ខខណ្ឌរបស់គម្រោង។ នេះបើតាមការលើកឡើងរបស់ លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ