ភ្នំពេញ៖ យោងតាមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ»។
ក្នុងសំណេរលើប្រព័ន្ធតេឡេក្រាមរបស់សម្តេចតេជោ បានបន្តថា «អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា»។
តាមរយៈសំណេរដូចជាការខកចិត្តរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល»។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន តែងតែប្រើប្រាស់ទូរស័ព្ទក្រុមហ៊ុនត្រកូល iPhone ពោលគឺសឹងតែគ្រប់ជំនាន់ឲ្យតែក្រុមហ៊ុនមួយនេះផលិតមក តែដោយសារតែបញ្ហាទូរស័ព្ទប្រភេទ iPhone 15 ដែលទើបតែចេញថ្មីជាប្រភេទដែលលំបាកប្រើបំផុតរបស់សម្តេច នេះជាការបញ្ជាក់របស់សម្តេចតេជោ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕