អតីតអ្នកកាសែតជើងចាស់ ​ និងក្លិបអ្នកកាសែតកម្ពុជារៀបចំកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ»

0
174

(ភ្នំពេញ)៖ អតីត និងជាពិធីករដ៏ល្បីនៅកម្ពុជា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលរៀបចំ​ដោយក្លិបអ្នកកាសែតកម្ពុជា នៅអគារ DIAMOND BUSINESS CENTER កោះពេជ្រ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

 ថ្លែងក្នុងការធ្វើបទបង្ហាញ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក​ ពុយ​ គា​ ប្រធានក្លិបអ្នកកាសែតកម្ពុជា​ លោក Pierre Gillette អតីតអ្នកសារព័ត៌មានជើងចាស់របស់មកពីប្រទេសបារាំង​ និងលោក Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ដើម្បីចែករំលែកព័ត៌មានស្ដីពីសិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវនៅក្នុងប្រទេស និងបណ្ដាប្រទេស​ ទ្វីបដែលពួកគេរស់នៅរៀងៗខ្លួន​ ។

គួរបញ្ជាក់ថា វេទិការនេះ​ ក៏ត្រូវបានធ្វើឡើងស្របពេលនឹងការខិតជិតចូលដល់ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ​(១០ធ្នូ )ដែលប្រធានបទខាងលើ មានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា៕