អភិបាលខេត្តកំពង់ស្ពឺប្រគល់ម៉ូតូឲ្យក្រុមការងាររបស់លោកតាន់ គីមសួ ចំនួន៤គ្រឿង

0
24

កំពង់ស្ពឺ៖ ទីបំផុតក្រុមការងាររបស់លោក តាន់ គីមសួ ទទួលបានម៉ូតូពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រោយក្រុមឈ្មួញបានដុតម៉ូតូរបស់ពួកគេ។ ការប្រគល់ម៉ូតូនេះបើយោងតាមហ្វេសបុកផ្លូវការរបស់អភិបាលខេត្ត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ក្នុងទំព័រហ្វេសបុករបស់អភិបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នេះ ខ្ញុំ បានប្រគល់ម៉ូតូចំនួន០៤ គ្រឿង ទៅដល់ក្រុមការងាររបស់ប្អូន តាន់ គឹមសួ សម្រាប់ធ្វើសកម្មភាពល្បាតក្នុងព្រៃ ។ ជនល្មើស បានដុតម៉ូតូរបស់ពួកគាត់ នៅក្នុងព្រៃអស់ចំនួន០4គ្រឿង ប្រហែលដោយសារការល្បាតរបស់ពួកប្អូន រំខានដល់គំនិតទុច្ចរិត ក្នុងការទន្ទ្រានកាន់កាប់ដីព្រៃឈើ កាប់ព្រៃឈើ និង ដាក់អន្ទាក់សត្វនៅក្នុងព្រៃហើយមើលទៅ ។ សូមបញ្ឈប់ការទន្ទ្រានកាន់កាប់ដីព្រៃឈើ ការកាប់ព្រៃឈើ និង ការបបាញ់ ឬដាក់អន្ទាក់សត្វព្រៃ ដែលជាអំពើខុសច្បាប់ ស្ដីពីព្រៃឈើដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ។

សូមបញ្ជាក់ផងដែរថា ម៉ូតូរបស់ក្រុមការងាររបស់លោក តាន់ គីមសួ ត្រូវបានក្រុមលួចដុតចោលចំនួន៤គ្រឿង៕