អភិបាលខេត្តព្រះសីហនុលើកទឹកចិត្តឲ្យជនជាតិចិនប្រចាំខេត្តហ៊ូណានមកវិនិយោគនៅកម្ពុជា

0
516

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តឲ្យជនជាតិចិនប្រចាំខេត្តហ៊ូណានមក វិនិយោគនៅខេត្តព្រះសីហនុឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈមានការថមថយនៃការវិនិយោគក្នុងខេត្តមួយនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩កន្លងទៅ។

ថ្លែងក្នុងកិច្ចប្រជុំនៃអាហារសាមគ្គីក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នារសៀលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា RCEP កម្ពុជាចិនបានចូលជាធរមាន នេះការការផ្តល់ឳកាសទីផ្សារទៅមកកាន់តែល្អ ហើយនៅប្រទេសចិនកាន់តែទំនើប ហើយវិស័យមួយចំនួនមាន កំរិតទាប ឬមធ្យម មានការវិវត្តព្រោះប្រទេសចិនកំពុងមានការអភិវឌ្ឍន៍ឧស្សាហកម្ម បែបទំនើប ដូច្នេះវិស័យកំរិតទាប និងមធ្យមត្រូវបានរុញចេញក្រៅ ចំនុចនេះក៏កម្ពុជាយើងមានសក្កានុពលដើម្បី ទទួលយក សម្រាប់ការផលិតនូវសម្ភារៈ ឧបករណ៍ តម្រូវការណាកំរិតបឋម​ កំរិតមធ្យមអាចនាំទៅចិនវិញបាន។

ឯកឧត្តម គួច​ ចំរើន បន្ថែមថា ផលិតផលកសិកម្មក៏ដូចគ្នា បច្ចុប្បន្នការព្រមព្រៀងរបស់រដ្ឋាភិបាលទាំងពីរបាន បើកទូលាយកាន់តែច្រើនឡើងៗ អំពីផលកសិកម្ម បើទោះបីជាកម្ពុជាផលិតបានជាកសិផល ប៉ុន្តែសមត្ថភាពនៃការ វេចខ្ចប់ នៃការទុកដាក់ សមត្ថភាពនៃការរៀបចំដើម្បីឲ្យផលិតផលនោះស្របតាមស្តង់ដាសម្រាប់ការនាំចេញកម្ពុជា នៅមានកំរិត។

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តឲ្យពាណិជ្ជករចិន នៅហ៊ូណានវិនិយោគផ្លូវដែក ដោយលោកអះអាងថា «បើសិនជាមានការអភិវឌ្ឍន៍ផ្លូវដែកនៅខេត្តព្រះសីហនុមែននោះនឹង បានរួមចំណែកដើម្បី ជំរុញកំណើនសេដ្ឋកិច្ចកាន់តែល្អ»។

គួរបញ្ជាក់ថាលោកអ៊ូ គ័ងហួរ ប្រធានសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំប្រទេសកម្ពុជា ដឹកនាំអ្នកវិនិយោគចិន នៅខេត្តហ៊ូណានមកទស្សនាប្រទេសកម្ពុជា ដើម្បីមើលពីការអភិវឌ្ឍនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ ដើម្បីវិនិយោគបន្ថែមក្នុងខេត្តមួយនេះ រួមទាំងទស្សនាក្រុមហ៊ុនផ្សេងៗរបស់វិនិយោគចិនខេត្តហ៊ូណាន ប្រចាំខេត្តព្រះសីហនុ៕