អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរបណ្តោះអាសន្ននៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ

0
190

ខេត្តព្រះវិហារ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អាជ្ញាធរជាតិព្រះវិហារ បានប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរជាបណ្តោះអាសន្ន នាថ្ងទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់​ ។

បើតាមលិខិតជូនដំណឹងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះបានបញ្ជាក់ថាការផ្អាកបណ្តោះអាសន្ននេះ គឺដើម្បីរៀបចំពិធីបួងសួងថ្នាក់ជាតិ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ដពីភពលោក។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕