អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បំភ្លឺជុំវិញក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកនៅកម្ពុជា ខណៈមហាជនប្រតិកម្មខ្លាំង​

0
413

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដែលអង្គភាពសារព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វ​ផ្សាយថា ក្រុហ៊ុន Vingroup របស់វៀតណាមគ្រោងបើក ក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គីសនីចំនួន ២៥០០គ្រឿង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងសេចក្តីថ្លែងការណ៍ខាងលើបន្តថា ព័ត៌មាននេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញ សង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឲ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមក បើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។

សេចក្តីថ្លែងការបន្ថែមថា នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មក វិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គីសនីនៅកម្ពុជាពិតមែន ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើររបស់ក្រុមហ៊ុននោះទេ៕