អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រាញចោលព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ខណៈអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមជំនួយ៥០០ដុល្លារជូនដល់ប្រជាពលរដ្ឋ

0
546

ភ្នំពេញ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ នៅ​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣​នេះ​បាន​ប្រកាសថា មាន​ព័ត៌មាន​ក្លែងក្លាយ​មួយ​ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម ដោយ​អះអាង​ថា រាជរដ្ឋាភិបាល​ចាប់ផ្តើម​ចែក​ជំនួយ ៥០០ ដុល្លារ អាមេរិក​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ចុច​តំណ​ភ្ជាប់​( link )​ដើម្បី​ត្រួតពិនិត្យ​។​

​ជុំវិញ​ព័ត៌មាន​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានប្រកាស​បដិសេធថា ជា​ព័ត៌មាន​ប្រឌិត​ទាំងស្រុង ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ទាំងអស់​កុំ​ចុច​ចូលទៅ​តំណ​ភ្ជាប់​នេះ​ឱ្យ​សោះ ពីព្រោះ​អាចជា​ល្បិច​របស់​ក្រុមចោរ​បច្ចេកវិទ្យា ឬ​Hacker ដើម្បី​លួច​ចូល​ក្រុមតេ​ឡេ​ក្រាម (Telegram) ឬ​ហ្វេ​សប៊ុក (Facebook) របស់​អ្នក​ដែល​បាន​ចុច​ចូល ឬ​អាចជា​មេរោគ​ក៏​ថា​បាន​៕