អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលើកឡើងថា៖ ក្រោយបានដាក់ឲ្យដំណើរការឆ្លងកាត់ស្ពានហាលមុខប្រាសាទអង្គរ វត្ត គេសង្គេតឃើញថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងមុន

0
476

សៀមរាប៖ ក្រោយពេលបានដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានហាលមុខប្រាសាទអង្គរវត្ត គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញការសាទរច្រើន។ ជាមួយគ្នាស្របពេលស្ពានហាលនេះត្រូវបានដាក់ឱ្យដំណើរការ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវដល់អ្នកទេសចរទាំងអស់ឱ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់សារធារណៈ និងកុំចោលសម្រាមផ្តេសផ្តាសដើម្បីជាគុណភាពសេវាកម្មទេសចរណ៍។ នេះបើតាមការបញ្ជាក់របស់ លោកឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ

លោកបានបន្ថែមថា ត្រូវចូលរួមជាមួយមន្ត្រីនៅទីតាំងផ្ទាល់ ដើម្បីរួមចំណែកជួយថែរក្សាអនាម័យ ដែលមានគុណភាព សេវាកម្មទេសចរណ៍សម្រាប់កម្ពុជាជូនដល់ភ្ញៀវអន្តរជាតិ ទៅតាមតួនាទីភារកិច្ចរៀងៗ ខ្លួន។

សូមជម្រាបថា ស្ពានហាលប្រាសាទអង្គរវត្ដនេះ ប្រើរយៈពេលជួសជុលសរុប១៩ឆ្នាំ ដោយចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទី១មានរយៈពេល១២ ឆ្នាំពី១៩៩៦-២០០៧ ហើយសម្រាប់ដំណាក់កាលទី២ប្រើពេល៧ឆ្នាំ ពី២០១៦-២០២៣។ ស្ពានហាលប្រាសាទអង្គរវត្ដត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជអធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕