អ្នកនាំពាក្យ៖ នគរបាលជាតិ១២នាក់ ត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខណ្ឌ ក្រោយតេស្តឃើញផ្ទុកសារធាតុញៀន

0
1297

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​នគរបាល​ជាតិ​ចំនួន​១២នាក់ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចេញ​បទបញ្ជា​ឲ្យ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​នគរបាល​តែ​ម្តង ក្រោយ​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​នៅ​ក្នុង​ខ្លួន ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ ថា លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រកសា​ធាតុ​ញៀ​.​ន​ចំពោះ​កងក​ម្លាំ​នគ​បាល​ជាតិ​ចំណុះ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កម្រិត​ទូ​ទាំង​រាប់​ទាំង​ប៉ុស្តិ៍​នគរបាល បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​ចំនួន​១២​នាក់ ។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​ថា ៖«​យើង​អាច​និយាយ​បាន​ថា អគ្គស្នងការ​នគរបាល​ជាតិ គឺ​លោក​បាន​បញ្ចប់​យុទ្ធនាការ​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន​ទូ​ទាំង​ប្រទេស​ដល់​ជោគជ័យ ហើយ​ជា​លទ្ធផល​តាម​របាយការណ៍ គឺ​មាន​កងកម្លាំង​នគរបាល​ជាតិ​ចំនួន​១០​នាក់ ដែល​មាន​សារធាតុ​ក្នុង​ខ្លួន បន្ទាប់​ពី​ធ្វើតេស្ត​រួច​ហើយ ។ ទាំង​១២​នាក់​នោះ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី ហើយ​មាន​តួនាទី​ខ្ពស់​បំផុត​ត្រឹម​អនុ​ត្រី​ឯក ពោល​គឺ​ស័ក​៣» ។ ចំពោះ​ការ​ធ្វើតេស្ត​រក​ឃើញ​កម្លាំង​នគរបាល​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​មាននៅ​នាយកដ្ឋាន​ព្រំដែន​ជើង​ទឹក រក​ឃើញ​១​នាក់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​២​នាក់ ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​៣​នាក់ នាយកដ្ឋាន​សន្តិសុខ​ឯកជន​១​នាក់ ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ​១​នាក់ ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​២​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ក្រៅពី​អង្គភាព​ដែលរ​រៀបរាប់​ខាងលើ ដែល​ស្ថិត​ក្នុង​ចំណុះ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ គឺ​មិន​មាន​មន្ត្រី​នគរបាល​រូប​ណា​ត្រូវ​បាន​រក​ឃើញ​ថា មាន​សារធាតុ​ញៀ​.​ន​នោះ​ទេ ។ លោក​បណ្ឌិត​បាន​គូសបញ្ជាក់​ថា ៖«​អ្នក​ទាំងនោះ​ត្រូវ​បាន​ស្នងការ​នគរបាល​ជាតិ​ស្នើ​ជា​បន្ទាន់ មក​កាន់​ឯកឧត្តម​ឧ​បក​នាយក​រដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​លេខ​០០៦ ពោល គឺ​ស្នើ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​តែ​ម្តង ។

ជា​ការ​ឆ្លើយ​ជា​បន្ទាន់ ឯកឧត្តម ស សុខា បាន​ចេញ​ប្រកាស​បណ្តេញ​មន្ត្រី​នគរបាល​ទាំង​១២នេះ​ជា​បន្ទាន់​នៅ​ដើម​ស​ប្តា​ហ៍​ទី​១ ក្នុង​ខែមករា ឆ្នាំ​២០២៤​នេះ ដោយ​អនុវត្ត​នូវ​អនុ​វ​សាសន៍ របស់ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​» ។

លោក​បណ្ឌិត ទូច សុ​ឃៈ បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​កងកម្លាំង​នគរបាល​ជាតិ​ចំណុះ​បណ្តា​អង្គភាព​ផ្សេង​ៗ​នៃ​ក្រសួងមហាផ្ទៃ គឺ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ជា​ដំណាក់កាល​ៗ​បន្ត​ទៀត ។

បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ថា ចំពោះ​ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន​នេះ គឺ​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ​ទាំងអស់​មានការ​សប្បាយ​រីករាយ ហើយ​ចូលរួម​យ៉ាង​សកម្ម និង​ស្ម័គ្រចិត្ត​ក្នុង​ការ​មក​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន​នេះ ។ ចំពោះ​រក​ឃើញ​សារធាតុ​ញៀ​.​ន​នេះ​បើ​ប្រៀបធៀប​នឹង​កងកម្លាំង​នគរបាល​ទាំងអស់ គឺ​មាន​ចំនួន​តិចតួច​បំផុត ដែល​នេះ​បញ្ជាក់​នគរបាល​ជាតិ បាន​ស្គាល់​អំពី​ច្បាប់ អនុវត្ត​ច្បាប់ យល់​ពី​បទបញ្ជា អនុវត្ត​បទបញ្ជា អនុត្ត​វិន័យ និង​ភារកិច្ច និង​យល់​ច្បាស់​ពី​ភាព​គំរូ ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដល់​មហាជន យុវជន យល់​ច្បាស់​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន ឬ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​។

លោក​បណ្ឌិត​បាន​អះអាង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កងកម្លាំង​ក្តី មន្ត្រី​ស៊ី​វិល​ក្តី មន្ត្រី​ពន្ធនាគារ​ក្តី​នឹង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នៅ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងមហាផ្ទៃ​ច្បាប់​ពាក់ព័ន្ធ និង​លិខិត​បទដ្ឋាន​នានា​រួម​ទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្រោម​ពាក្យស្លោក​ថា អ្វី​ៗ​ដើម្បី​ប្រជាពលរដ្ឋ ។

សូម​ជម្រាប​ថា ស្នងការ​នគរបាល​ខេត្តព្រៃវែង កាលពី​ចុងឆ្នាំ​២០២៣​បាន​ប្រកាស​រក​ឃើញ​មន្ត្រី​នគរបាល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​សរុប​ចំនួន ១១​នាក់ នៅ​ក្នុង​យុទ្ធនាការ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ទូ​ទាំង​ខេត្ត​ក្នុង​រយៈពេល​ជិត​១​ខែ ៕