អ្នកសារព័ត៌មានចំនួន២១ស្ថាប័ននឹងចូលរួមសន្និសិទសារព័ត៌មានស្តីពី «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា»

0
75

ភ្នំពេញ៖ អ្នកសារព័ត៌មានមកពី២១ ស្ថាប័ន ដែលមានចំនួន៣៧នាក់ នឹងចូលរួម សន្និសីទសារព័ត៌ មានស្តីពី៖ «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

រូបភាពតំណាង

ក្នុងសន្និសិទ្ធសារព័ត៌មាននេះ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារក្នុង ក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា ពីដំណើរការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី៣១ បានបញ្ចប់ការទទួលពាក្យ និងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខ ភាពជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។​

គណៈកម្មការបន្តថា គោលបំណងដើម្បីផ្តល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនិតីវិធី ឆ្ពោះទៅកាន់ការ ប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាជូនបេក្ខជន និងសាធារណជន ដែលកម្មវិធីនេះមានការ អញ្ជើញចូលរួមជាអធិបតី ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈ កម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជននិងកីឡា រួមទំាង តំណាងក្រសួងអប់រំ យុវជន និងកីឡា ,តំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងតំណាងសាលាភូមិន្ទរដ្ឋបាល។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអង្គភាពទាំង២១ស្ថាប័ន ក្នុងនោះមានអង្គភាពសារព័ត៌មាន innews ក៏អញ្ជើញចូលរួមក្នុងសន្និសិទសារព័ត៌មានស្តីពី «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា» ដែលសន្និសិទនេះធ្វើឡើងនៅ សាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ៕