អ្នកស្រីស្រេង វួចនី៖ ពីក្មេងស្រុកស្រែតស៊ូលើទឹកដីកូរ៉េ រហូតក្លាយជាប្រធានក្រុមហ៊ុនដ៏ធំ

0
41

អ្នកស្រី ស្រេង វួចនី អគ្គនាយកក្រុមហ៊ុនKVN Holdings ជាក្រុមហ៊ុនបម្រើលើសេវាកម្មបកប្រែភាសាខ្មែរ-កូរ៉េ រៀបចំឯកសារផ្សេងៗ និងសេវាកម្មទេសចរណ៍ មានស្នាក់ការនៅទីក្រុងអានសាន សាធារណរដ្ឋកូរ៉េ។

មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រីស្រេង វួចនី បានចាកចេញពីឪពុកម្តាយបងប្អូនទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០១០។

មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េនេះ អ្នកស្រីស្រេង វួចនី បានខិតខំតស៊ូរៀនភាសាកូរ៉េតាំងពីនៅវ័យក្មេង ដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនជាអ្នកបកប្រែភាសា។

ក្នុងវ័យទើបតែ១៨ឆ្នាំ អ្នកស្រីវួចនី បានបញ្ជាក់ថា ការមករស់នៅស្រុកគេដំបូងគឺជួបការលំបាកខ្លាំងណាស់ទាំងការប្រើភាសានិងវប្បធម៌រស់នៅ។

បើទោះបីជាជួបការលំបាក ប៉ុន្តែអ្នកស្រីស្រេង វួចនី បានជម្នះឧបសគ្គទាំងនេះនិងតស៊ូរហូតក្លាយជាប្រធានក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសកូរ៉េដែលមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន៕