ឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាបងធម៌របស់សម្តេចតេជោ ហ៊ុន សែន ខណៈសម្តេចកំពុងតែធ្វើដំណើរទៅ ប្រទេសថៃ

0
39

ភ្នំពេញ៖ យោងតាមបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោបានសរសេរថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនោះ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលដែលឯកឧត្ដម ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រីមកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ ឯកឧត្ដម ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធបំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្ដម ថាក់ស៊ីន និងក្រុមគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់កម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕