ឧត្តមសេនីយ៍ត្រី មាស យ៉ត៖ ផ្សព្វផ្សាយផែនការដាក់បទបញ្ជា ដើម្បីទប់ស្កាត់ និង​បង្ក្រាបបទល្មើសព្រៃឈើ

0
271

កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រជុំផ្សព្វផ្សាយផែនការ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងកងរាជអវុធហត្ថ ចូលរួមទប់ស្កាត់​ និង បង្ក្រាបបទល្មើសព្រៃឈើ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ។

មេបញ្ជាការរូបនេះ បានលើកឡើងថា កងកម្លាំងកងរាជអាវុធហត្ថចំនួន៨៤នាក់ ត្រៀមអន្តរាគមន៍ចំនួន៣០នាក់ ដោយបែងចែកជា៣ក្រុម ចុះសហការជាមួយជំនាញបរិស្ថាខេត្តនិងមន្ត្រីឧទ្យានុរក្ស ល្បាតស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និង ការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ព្រៃឡង់ ដោយគ្មានការលើកលែង ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត និងជំនាញបរិស្ថានបានចុះទៅដល់ចំណុចសំខាន់ៗ ដែលមានបទល្មើសកើតឡើង ទទួលបានលទ្ធផលដូចខាងក្រោម ៖ពិនិត្យឃើញការដីកាប់រានថ្មីធ្វើកម្មសិទ្ធិ, និងផ្ទៃដីដកហូតដោយជំនាញបរិស្ថាន ប្រហែល២៥៥ហិក តា, ​និងគល់ឈើទើបកាត់ចាស់-ថ្មីជាច្រើនគល់ ។ ឃាត់ខ្លួនជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពអាច្រៀកឈើ និងកាប់រានព្រៃជាក់ស្តែង ដកហូតរណាយន្ត២គ្រឿង បញ្ជូនឱ្យជំនាញបរិស្ថាន កសាងសំណុំរឿងតាមនីតិវិធី  ហើយកិច្ចការនេះយើងនឹងបន្តធ្វើដូចភ្លៀងរលឹម ៕