ឯកឧត្តម ឃួង ស្រេង និងភរិយា ចូលរួមទស្សនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាថ្ងៃទី២ នៅវត្តភ្នំ

0
40
ភ្នំពេញ៖​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និងភរិយា ចូលរួមទស្សនាការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅវត្តភ្នំ នេះបើយោងតាមការទទួលបានព័ត៌មាននៅលើទំព័រហ្វេសបុកផ្លូវការលោក។
យោងតាមទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសបុកដែលអង្គភាពសារព័ត៌មាន​ Innews ទទួលបាននារសៀលថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំ ពោលគឺត្រូវនឹងថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២៤ ដោយបានលើកឡើងថា​​ «សួស្តីឆ្នាំថ្មី សង្ក្រាន្តវត្តភ្នំ សូមស្វាគមន៍!
ថ្ងៃវារៈវ័នបត ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្ត អបអរសាទរទទួលអំណរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានបន្ថែមទៀតថា សូមបងប្អូនទាំងអស់គ្នា អញ្ជេីញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ​ ឱ្យបានច្រេីនកុះក៕