ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាកដឹកនាំ នៃក្រសួងព័ត៌មានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សៅ សុវណ្ណ

0
58

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើការគោរពវិញ្ញាណក្ខន្ធសព លោក សៅ សុវណ្ណ ប្រធាននាយកដ្ឋានកាសែតកម្ពុជា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សូមរំលឹកថា យោងតាមលិខិតចែករំលែកមរណទុក្ខរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា តាំងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឯកឧត្តមនេត្រ ភក្ត្រា ពិតជាមានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក សៅ សុវណ្ណ ប្រធាននាយកដ្ឋានកាសែតកម្ពុជាបានទទួលមរណភាពក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ៕