ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តឲ្យនិស្សិតក្រីក្រតស៊ូរៀនសូត្រដើម្បីជំនះបញ្ហា

0
89

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឲ្យនិស្សិតមកពីគ្រួសារក្រីក្រតស៊ូរៀនសូត្រ ជំនះរាល់បញ្ហា ពិសេសដើម្បីសម្រេចគោលបំណងដែលខ្លួនប៉ង ខណៈដែលឯកឧត្តមផ្ទាល់ជាកូនប្រុសក្នុងត្រកូល អ្នកកសិករមកពីជនបទ។

ការថ្លែងបែបនេះក្នុងឳកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជាអធិបតី ក្នុងទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ នៃពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

បន្ថែមលើសពីនេះឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តនិស្សិតដែលមានពិការភាព និងនិស្សិតដែលមានបំណង ផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលមានសមត្ថភាពជាមួយនឹង ការនិយាយវិទ្យុ ឬផ្នែកណាមួយនៃសារព័ត៌មាន អាចទាក់ទងមកអគ្គនាយកនៃទូរទស្សជាតិកម្ពុជា ដើម្បីធ្វើជាបុគ្គលិកហាត់ការ តាមផ្នែក និងតាមជំនាញរៀងៗខ្លួន៕