ឯកឧត្តម លី សូឡី៖ ទេសចរណ៍គឺជាមធ្យោបាយដ៏សំខាន់ក្នុងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន

0
223

សៀមរាប៖ ឯកឧត្តម លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានថ្លែងថា ទេសចរណ៍គឺជាមធ្យោបាយដ៏សំខាន់ក្នុង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺជាក្រវ៉ាត់ដ៏សំខាន់ក្នុងការផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន។

 ការថ្លែងបែបនេះរបស់ឯកឧត្តម លី សូឡី ក្នុងពិធីបើកព្រឹត្តិការណ៍ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤ នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៃខេត្តសៀមរាប។

ឯកឧត្តម លី សូឡីបន្តថា ក្នុងឳកាសបុណ្យចូលឆ្នាំសកលដែលទើបកន្លងផុតថ្មីនេះ ភ្ញៀវទេសចរចិនធ្វើដំណើរ ទេសចរណ៍មានចំនួនកើនឡើងជាខ្លំាង ហើយចំនួននៃការធ្វើដំណើរទៅក្រៅប្រទេសបានបន្តកើនឡើងផងដែរ។ ភាគីចិនរីករាយស្វាគមន៍ភាគីកម្ពុជាក្នុងការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ដែលធ្វើឡើងនៅក្នុងប្រទេស ចិន ដូចជាផ្សារទេសចរណ៍អន្តរជាតិចិន និងស្វាគមន៍ទីក្រុងនិងស្ថាប័ននានារបស់កម្ពុជាក្នុងការចូលរួមសម្ព័ន្ធកិច្ច សហប្រតិបត្តិការទីក្រុងទេសចរណ៍ឡានឆាង-មេគង្គ។

ឯកឧត្តម លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបន្ថែមថា «យើងខ្ញុំរីករាយក្នុងការចាត់វិធានការយ៉ាងសកម្ម ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរចិនឲ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន និងទទួលបានបទពិសោធន៍អំពី ប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។

ឯកឧត្តម សមាជិកការិយាល័យនយោបាយសង្កត់ធ្ងន់ថា ចិនស្វាគមន៍មិត្តកម្ពុជាទៅដើរកម្សាន្ត ទស្សនាប្រទេសចិនឲ្យកាន់តែច្រើន ដើម្បីជាឳកាសជំរុញការផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន និងការស្វែងរកយល់ពីគ្នាឲ្យកាន់តែស្និទ្ធស្នាល៕