រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ទោះក្នុងតម្លៃណាក៏ដោយ វិទ្យុនៅតែដើរតួនាទីយ៉ាងសំខាន់ បើទោះបីជាប្រទេស មានការរីកចម្រើនយ៉ាងណាក្តី

0
171

ភ្នំពេញៈ ទោះក្នុងតម្លៃណាក៏ ដោយវិទ្យុក៏នៅដើរតួនាយ៉ាងសំខាន់ ទោះបីប្រទេសរីកចម្រើនក៏ដោយក៏ចាំបាច់ត្រូវ ការវិទ្យុដើម្បីផ្សព្វផ្សាយ”។នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការថ្លែងបែបនេះក្នុងឳកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជាអធិបតី ក្នុងទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ នៃពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ក្រៅពីកងទ័ពរំដោះរណសិរ្សកម្ពុជាបង្កើត វិទ្យុជាតិ កម្ពុជាផ្សព្វផ្សាយគេក៏ឃើញក្រុមខ្មែរក្រហមក៏បានបង្កើតវិទ្យុចល័តរបស់ខ្លួនផងដែរ។​ ក្រុមចលនារំដោះខ្លះទៀតក៏បានបង្កើតវិទ្យុដើម្បីផ្សព្វផ្សាយទៅលើក្រុមខ្លួន​ដូចគ្នា។នេះបង្ហាញថាបណ្តាញសារព័ត៌មានគឺជាចលនាមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានទេ។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាមូលហេតុដែលបង្កើត វិទ្យុផ្សព្វផ្សាយព័ត៌មាន ព្រោះវាជារឿងមួយសំខាន់មិនអាចខ្វះបាន។ ក្រៅពីគ្រប់គ្រងកងទ័ពគេក៏ត្រូវគ្រប់គ្រងព័ត៌មានផងដែរ។ ការគ្រប់គ្រងព័ត៌មានបានគឺមានន័យថា យើងទទួលបានជោគជ័យ៥០ភាគរយទៅហើយ។

ឯកឧត្តម នេត្រ ភក្រ្តាបានសង្កត់ធ្ងន់ថា បរិបទ នៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជា២ប្រភេទគឺប្រភេទបុរាណ និងប្រភេទទំនើប។ សម្រាប់ប្រភេទបុរាណគឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងសារទូរលេខជាដើម។ ដោយឡែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបទំនើបមានដូចជា ហ្វេសប៊ុក តិកតុក តេឡេក្រាម យូធូប និងវេបសាយជាដើម៕