ក្រោយទស្សនកិច្ចនៅកម្ពុជារយៈពេល០៣ថ្ងៃ ពេលនេះនាវាកងទ័ពជើងទឹកភូមិន្ទថៃ បានចាកចេញពីដែនទឹកកម្ពុជា ប្រកបដោយសុវត្ថិភាព

0
50

ព្រះសីហនុ៖ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ គណ:ប្រតិភូនាវាកងទ័ពជើងទឹកភូមិន្ទថៃ បានចូលជួបសម្តែងការគួសមជាមួយអាជ្ញាធរខេត្តព្រះសីហនុ,មេបញ្ជាការមូលដ្ឋានសមុទ្រ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, និងការធ្វើដំណើរទស្សនកិច្ច នៅលើទឹកដីនៃខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព សប្បាយរីករាយ។

នាវាកងទ័ពជើងទឹកភូមិន្ទថៃ ០១គ្រឿង បានចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បំពេញទស្សនកិច្ចរយៈពេល០៣ថ្ងៃរួចមក ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្កីភាព, មិត្តភាព, កិច្ចសហប្រតិបត្តិការ, ពិសេសការផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ ។

អញ្ជើញជូនដំណើរនិវត្តន៍ របស់ប្រតិភូនាវាកងទ័ពជើងទឹកភូមិន្ទថៃ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដោយនាយនាវី នាយនាវីរងមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមកាលពីរសៀលថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។

លក្ខណៈ​បច្ចេកទេស​នាវា​ កងទ័ពភួមិន្ទថៃ នាវា HTMS BANGPAKONG FF456 មានទម្ងន់ផ្ទុក ១ ៨៣៧ ton ( ២ ០៧២តោន ទម្ងន់ពេញ ) មានបណ្ដោយ ១០២.៧៨ម៉ែត្រ ទទឹង ១១.៣៦ម៉ែត្រ ជម្រៅទឹក ៤.២ម៉ែត្រ កម្ពស់ ២៦.៧ម៉ែត្រ ។ មាននាវិកសរុបចំនួន ២២៩នាក់ ក្នុងនោះមាននាយទាហាន ៣៧នាក់ ដឹកនាំដោយប្រធានគណ:បញ្ជាការនាវា និងជានាយរងសេនាធិការកងទ័ពជើងទឹកភូមិភាគ១ ថៃ ៕