សម្តេចធិបតី​៖​ ​​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ឃើញ​កំណើន​សេដ្ឋកិច្ច​ ​៦​,​៦​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៤

0
81

ភ្នំពេញ៖ ​ សម្តេចមហាបវរធិបតី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​បាន​មានប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ឃើញ​កំណើន​សេដ្ឋកិច្ច​ ​៦​,​៦​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៤​ ​ពី​ ​៥​,​៦​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៣​។​

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ទេសចរណ៍​ ​កសិកម្ម​ ​ក៏ដូចជា​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​។​

ការថ្លែងរបស់សម្តេចធិបតីបែបនេះ​ ​ក្នុង​សុន្ទរកថា​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អា​ស៊ាន​-​កម្ពុជា​ដែល​មាន​រយៈពេល​មួយថ្ងៃ​ថា​ “​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​ ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយ​បាន​វិវត្ត​ទៅជា​សេដ្ឋកិច្ច​ទំនើប​ ​និង​សមាហរណ​កម្ម​ជាស​កល​។​

សម្តេចធិបតី នាយករដ្ឋមន្ត្រី​ ​បាន​បន្ថែម​ថា​ “​កំណើន​របស់យើង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ត្រលប់​ទៅ​ក​ម្រិ​ត​មុន​ជំងឺរាតត្បាត​ ​ក្នុង​ទំហំ​ ​៧​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៨​ ​ដែល​ជា​សញ្ញា​នៃ​អនាគត​សេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​” ​។​

​សម្តេចធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មានប្រសាសន៍ថា​ ​សមាជិកភាព​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ​និង​សកលលោក​សំខាន់​ៗ​ ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​តួអង្គ​ប្រកបដោយ​សមាហរណ​កម្ម​ខ្ពស់​មួយ​ ​នៅ​ក្នុង​ទី​ផ្សារ​សកល​ ​ដែល​ពោរពេញ​ដោយ​ជវភាព​។​

​សម្តេធនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា​៖​ ​«​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចជា​ស​ម្លៀ​ក​បំពាក់​ ​និង​កង់​ ​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំងសកល​លោក​សម្រាប់​គុណភាព​ ​និង​តម្លៃ​ប្រកួតប្រជែង​»​ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​វត្តមាន​របស់​កម្ពុជា​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ទី​ផ្សារ​សកល​។​