កម្ពុជាប្រកាសលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន

0
57

ភ្នំពេញ៖ ឯកឧត្តម កឹម ស៊ីថន បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានប្រកាសលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េឲ្យមកធ្វើការវិនិយោគទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ពិសេសនោះលើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងអេឡិចត្រូនិក  គ្រឿងបង្គំយានយន្ត និងវិស័យកម្ម និងកែច្នែម្ហូបអាហារនៅកម្ពុជា។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងតំណាងឲ្យ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ថ្លែងក្នុងវេទិការ MAEKYUNG កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០ ២៤នៅសណ្ឋាគារ សូហ្វីតែលថា ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តដល់អ្នកវិនិយោគទុន កូរ៉េក្នុងការមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាក្នុងនោះមាន  វិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងអេឡិចត្រូនិក  គ្រឿងបង្គំយានយន្ត និងវិស័យកម្ម និងកែច្នែម្ហូបអាហារជាដើម។

ឯកឧត្តមបានលើកឡើងថាសម្រាប់វេទិការថ្ងៃនេះគឺជាវេទិការមួយសំខាន់ក្នុងការស្វែងរកកលានុវត្តនៃការជំរុញបន្ថែម នៃនិងវិបុលភាពរួមគ្នានាពេលអនាគតរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។កម្ពុជា-កូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន ជាពិសេសនោះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា កូរ៉េ កាលពីឆ្នាំ២០២២កន្លងមក។ ភាគជាដៃគូនេះបាន ធ្វើឲ្យមានការវិត្តន៍ថ្មីរវាងប្រទេសទាំងពីរ។  ឯកឧត្តមបានឲ្យដឹងថាសម្រាប់វិស័យសេដ្ឋកិច្ចនិងពាណីជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-កូរ៉េ មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។

តួយ៉ាងទំហំពាណិជ្ជកម្ម ទ្វេរភាគីទាំង ពីរបានបំបែកកំណត់ត្រាថ្មីដោយមានទំហំជាង៨០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។  ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ មិនបានឈប់ត្រឹមនឹងទេ គឺបានធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌតំបន់ ដោយបានបង្កើ តកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន-កូរ៉េផងដែរ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយនៅក្នុងតំបន់ផងដែរ។ដែលនេះជាឧទាហរណ៍មួយថែមទៀតនៃកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំងរបស់កម្ពុជា កូរ៉េ និងជាមួយអាស៊ានផងដែរ។

ឯកឧត្តមបានលើកឡើងថាកម្ពុជាបានធ្វើកំណែទម្រង់ស្ថាប័ន ដោយបានចេញនូវគំនិត ផ្តួចផ្តើមនវានុវត្តន៍ជាច្រើនដូចជាការបង្កើតនូវការអនុវត្តន៍ប្រព័ន្ធស្វ័យវប្បកម្មក្នុងការចុះបញ្ជីពាណិជ្ជកម្ម , ប្រព័ន្ធស្វ័យវប្បកម្មវិញ្ញានបបត្រនៃការបញ្ជាក់ទំនិញ  ប្រព័ន្ធស្វ័យវប្បកម្មអាស៊ីកូតា  ការចុះបញ្ជី និងការប្រកាស បង់ពន្ធប្រាក់តាមប្រព័ន្ធអេឡេត្រូនិច ការទូតទាត់តាមអេឡេត្រូនិក ..លជាដើម។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងតាមរយៈធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងកម្ពុជា-កូរ៉េ នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយថ្មី ក្នុងការផ្គត់ផ្គង់ផ្នែកគ្រឿងសំ ខា ន់ៗអេឡិចត្រូនិកយានយន្ត ដើម្បីបំពេញបន្ថែមដល់ប្រទេសដទៃទៀតផងដែរ។  លើសពីនេះ កិច្ចព្រមព្រៀងក៏បាននឹងជួយដល់កម្ពុជាក្នុងការលើកកម្ពស់ដល់វិស័យកសិកម្ម  ឧស្សាហកម្ម វានភ័ណ្ឌ ស្បែកជើង និងការបណ្តុះបណ្តាលជាដើម។

ឯកឧត្តមក៏បានគូសបញ្ជាក់ថាកិច្ចព្រមព្រៀងដែលកម្ពុជា និងកូរ៉េមាននឹងធ្វើឲ្យប្រ ទេសទាំងពីរទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក  និងលើកកម្ពស់ជីវៈភាពរបស់ ប្រជាជននៃប្រទេសទាំងពីរផងដែរ៕