ប្រធានព្រឹទ្ធសភាកម្ពុជា អំពាវនាវឲ្យយកចិត្តទុកដាក់ លើពាណិជ្ជកម្មអាស៊ាន និងចិន

0
76

ភ្នំពេញ៖ សម្តេច​ ​ហ៊ុន​ ​សែន​ ​ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា​ ​បាន​អំពាវនាវ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ពាណិជ្ជកម្ម​រវាង​អា​ស៊ាន​ ​និង​ចិន​ ​ដោយ​ចាត់ទុកថា​នេះ​ជាទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​អា​ស៊ាន​ ​ក៏ដូចជា​សម្រាប់​កម្ពុជា​។​

​ការអំពាវនាវរបស់សម្តេចតេជោនេះ ក្នុងឳកាសដែល ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​ ​អនុញ្ញាត​ឱ្យ ​លោក​ ​Tan​ Sr​i​ ​M​i​c​h​a​e​l​ ​Y​e​o​h​ ​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ KS​I​ ​ប្រចាំ​តំបន់​អា​ស៉ី​ប៉ា​ស៉ីហ្វិ​ក​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​វិមាន​ព្រឹទ្ធសភា​ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

​ជាមួយគ្នានេះ ស​ម្ដេចក៏​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ ​វិទ្យាស្ថាន​ KS​I​ ​និង​ ​A​V​I​ ​របស់​កម្ពុជា​ធ្វើ​ការសិក្សា​រួមគ្នា​ ​ជំរុញ​ទំនាក់ទំនង​រក​ទី​ផ្សារ​នៅ​ក្នុង​តំបន់​ជាពិសេស​រវាង​អា​ស៊ាន​ ​និង​ចិន​ ​តាមរយៈ​កិច្ចព្រមព្រៀង​ដែល​មានស្រាប់​ ​រួម​មាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធ​សា​ស្រ្ត​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​អា​ស៊ាន​ ​ជាដើម​។​

​ចំណែក​លោក​ ​Tan​ Sr​i​ ​M​i​c​h​a​e​l​ ​Y​e​o​h​ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​អំពី​លទ្ធផល​នៃ​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ក្នុង​ឱកាស​នោះ​ ​លោក​នាយករដ្ឋមន្ត្រី​បាន​យល់ព្រម​ធ្វើជា​អធិបតី​ ​និង​ថ្លែងសុន្ទរកថា​គន្លឹះ​នៅ​ក្នុង​វេទិកា​សំខាន់​ៗ​ចំនួន​ពី​​​រ​ក្នុង​ខែវិច្ឆិកា​ឆ្នាំនេះ​ ​ពោល​គឺ​កិច្ចប្រជុំ​កំពូល​សកល​ស្ដីពី​បច្ចេកវិទ្យា​ ​និង​សេដ្ឋកិច្ច​ចិន​ ​២​០​២​៤​ ( ​G​l​ob​a​l​ ​Chinese​ ​Economic​ ​and​ ​Technology​ ​Summit​ 2024 ) ​និង​កិច្ចប្រជុំ​កំពូល​ស្ដីពី​សហគ្រិន​ភាព​ ​និង​ ​សេដ្ឋកិច្ច​អាស៊ី​ (​ASIA​ ​Economic​ ​E​n​t​rep​r​e​n​e​ur​ship​ ​Summit​) ​ដែល​នឹង​នាំ​អ្នក​វិនិយោគ​មកពី​ជុំវិញ​ពិភពលោក​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​៕