ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជជែកពិភាក្សាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈឹមបក្សចិន

0
56

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិក​ការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃ​គណៈកម្មការ​យោធា​មជ្ឈឹម​បក្ស។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រ​ធាន​គណៈកម្មកា​រ​យោធាមជ្ឈឹមបក្ស​ចិន បានជជែកពិភាក្សា​ទៅ​លើកា​រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​បណ្តុះ​បណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹមបក្ស​ចិន បានបង្ហាញ​ការពេញ​ចិត្ត​ចំពោះ​ការ​រីក​ចំរើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និងចិន៕