Davel Leduc ៖ខ្ញុំនឹងប្រកួតជាមួយកីឡាករ ព្រំ សំណាង ដែលជាម្ចាស់ជើងឯកបច្ចុប្បន្នរបស់កម្ពុជា ខណៈស្តេចប្រដាល់របស់មីយ៉ាន់ម៉ារូបនេះកំពុងធ្វើដំណើរមកកាន់ទឹកដីកម្ពុជា

0
752

ភ្នំពេញ ៖ យោងតាមហ្វេសបុកផ្លូវការរបស់ស្តេចប្រដាល់ប្រទេសមីយ៉ាន់ម៉ា Davel Leduc ដែលអង្គភាពសារព័ត៌មាន Innews ទទួលបាននូវរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើងថា ស្តេចប្រដាល់រូបនេះ បាននិងកំពុងធ្វើដំណើរមកកម្ពុជាហើយ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពរវាងមីយ៉ាន់ម៉ា-កម្ពុជាជាមួយកីឡាករល្បីឈ្មោះកម្ពុជា ព្រំ សំណាង នាថ្ងៃ៥ វិច្ឆិកា ខាងមុខ ។

ជាមួយគ្នានេះ កន្លងទៅលើបណ្តាញសង្គមដដែលបានបន្ថែមថា  “ខ្ញុំនឹងប្រកួតជាមួយកីឡាករ ព្រំ សំណាង ដែលជាម្ចាស់ជើងឯកបច្ចុប្បន្ន និងជាកីឡាករប្រដាល់កម្ពុជាដែលមានប្រជាប្រិយភាពជាងគេបង្អស់នៅថ្ងៃទី៥ ខែវិច្ឆិកា នាទីក្រុងភ្នំពេញ។ ការប្រកួតខាងមុខនេះនឹងក្លាយជាការប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា នឹងមានមនុស្សម្នារាប់លាននាក់ទស្សនាជុំវិញពិភពលោក” ។

សូមបញ្ជាក់ថា កីឡាករដែលមានប្រជាប្រិយភាពរបស់កម្ពុជាគឺ កីឡាករ ព្រំ សំណាងគឺជាម្ចាស់ជើងឯក Thai Fight 2023 ហើយឈ្នះមេដាយមាសនៅស៊ីហ្គេមផងដែរ ៕