អ្នកឧកញ៉ា លី ឃុនថៃ ត្រូវបានតែងតាំងជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន

0
48

ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះព្រះមហាក្សត្រតែងតាំង អ្នកឧកញ៉ា លី ឃុនថៃ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈការព្រះរាជក្រឹត្យនេះ បានសម្រេចតែងតាំង ផ្ដល់ឋានៈជាទីប្រឹក្សា និងជាជំនួយការសម្ដេចតេជោចំនួន៧៤រូប។ ក្នុងនោះសម្រាប់ទីប្រឹក្សាដែលមានឋានៈស្មើទេសរដ្ឋមន្ដ្រីចំនួន៩រូប, ទីប្រឹក្សាមានឋានៈស្មើរដ្ឋមន្រ្ដីចំនួន៤៥រូប ដោយមានសមាសភាព អ្នកឧកញ៉ា លី ឃុនថៃ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងឧកញ៉ា ហ្វាក់គី សែចិន ,ទីប្រឹក្សាមានឋានៈស្មើរដ្ឋលេខាធិការចំនួន ១៤រូប ដោយមានសមាសភាព អ្នកឧកញ៉ា លី សេងឃាង និងអ្នកឧកញ៉ា ចាប ហុងលី, បន្ថែមទៀតនោះមានទីប្រឹក្សាមានឋានៈស្មើ អនុរដ្ឋលេខាធិការចំនួន៤រូប និងទីប្រឹក្សា១រូប ជំនួយការមួយរូបផងដែរ។