ឯកឧត្តម សុខ សូកេន ជួបពិភាក្សាការងារជាមួយសមាគមតន្ត្រីករកម្ពុជា ដើម្បីលើកកម្ពស់បេតិកភណ្ឌវប្បធម៌កម្ពុជា

0
74

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាកា រងារជាមួយសមាគមតន្ត្រីករកម្ពុជា ក្នុងសកម្មភាពលើកកម្ពស់បេតិកភណ្ឌវប្បធម៌កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីក្នុងគោ លបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសមាគមតន្ត្រីករ។  បន្ថែមលើការយល់ឃើញពីកេរដំណែលនៃតន្ត្រីបុរាណខ្មែរដ៏យូរអង្វែង  ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់របស់សមាគមក្នុងការបណ្តុះនូវអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា ជាពិសេសយុវជន។

ជាមួយគ្នានេះ លោក ឯល ប៉ុនណា ប្រធានក្រុមការងារ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ សមាគមតន្ត្រីករកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីឱកាសរបស់សមាគមក្នុងការចូល រួមក្នុងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំឡើងដោយក្រសួងទេសចរណ៍។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌតន្ត្រីដ៏សម្បូរ បែបរបស់កម្ពុជា ស្របតាមកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងការអប់រំនៅក្នុងប្រទេស៕