​នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជា​គ្រោង​ចាប់ផ្តើម​ការងារ​ព្រែកជីក​ហ្វូណន​តេជោ​

0
87

​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា​ ​ការងារ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ​ដែល​មាន​ប្រវែង​ ​១​៨​០​ ​គីឡូម៉ែត្រ​ ​របស់​ប្រទេស​កម្ពុជា​ ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​។​

​ការលើកឡើងបែបនេះ ក្នុង​ឱកាស​ថ្លែងសុន្ទរកថា​គន្លឹះ​លើ​ប្រធាន​បទ​ “​កម្ពុជា​-​ច្រក​ទ្វារ​ទៅកាន់​អា​ស៊ាន​”( ​Cam​bo​d​i​a​ – ​Gate​way​ ​to​ ​A​SEA​N) ​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-​អា​ស៊ាន​ ​ឆ្នាំ​២​០​២​៤​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ​ប្រវែង​សរុប​នៃ​ព្រែកជីក​ហ្វូណន​តេជោ ​ត្រូវការ​ជីក​ ​ប្រវែង​ត្រឹមតែ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​ឯកឧត្តម​មានប្រសាសន៍ថា​ “​យើង​ក៏​នឹង​មិន​បង្វែរ​ទឹក​ពី​ទន្លេមេគង្គ​ដូច​ការ​បារម្ភ​មួយ​ចំនួន​នោះ​ទេ​” ​ដោយ​សំដៅ​លើ​ការ​បារម្ភ​ដែល​បាន​លើកឡើង​ប្រឆាំង​នឹង​គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ​១​,​៧​ ​ពាន់​លាន​ដុល្លារ​ ​ដែល​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ជាមួយ​ហិរញ្ញប្បទាន​របស់​ចិន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​អះអាង​ចំពោះ​ប្រតិភូ​មកពី​បណ្តា​ប្រទេស​អា​ស៊ាន​មួយ​ចំនួន​ថា​ ​គម្រោង​នេះ​កំពុង​ត្រូវ​បាន​ពិចារណា​សម្រាប់​អនុវត្ត​បន្ទាប់ពី​ការសិក្សា​លម្អិត​រយៈពេល​ ​២​៦​ ​ខែ​។​ ​លោក​បាន​រំលឹក​ថា​ ​ផ្លូវទឹក​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​តំបន់​ ​ក៏ដូចជា​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​បាន​យ៉ាង​ច្រើន​។​

​ផ្លូវទឹក​ដែល​លាតសន្ធឹង​ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ​ដល់​ខេត្ត​កែប​ ​មាន​ទទឹង​១​០​០​ម៉ែត្រ​ខាងលើ​ ​និង​៨​០​ម៉ែត្រ​ពីក្រោម​ ​មាន​ជម្រៅ​៥​,​៤​ម៉ែត្រ​ (​ជម្រៅ​នាវាចរ​ ​៤​,​៧​ម៉ែត្រ​ ​និង​គ​ម្លា​ត​សុវត្ថិភាព​ ​០​,​៧​ម៉ែត្រ​។​ ) ​គម្រោង​នេះ​នឹង​សាងសង់​ទំនប់​ផ្លូវទឹក​ចំនួន​ ​៣​ ​ស្ពាន​ចំនួន​ ​១​១​ ​ផ្លូវដើរ​ចិញ្ចើម​ផ្លូវ​ប្រវែង​ ​២​០​៨​ ​គីឡូម៉ែត្រ​ ​និង​ផ្តល់​ជំនួយ​នាវាចរណ៍​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឆ្លងទន្លេ​ផ្សេងទៀត​។​

​ឯកឧត្តម ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី​ ​បាន​ជំរុញ​វិនិ​យោគិន​មកពី​ទូទាំង​តំបន់​ ឱ្យ​ជួយ​គាំទ្រ​ដល់​ផែនការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ឧស្សាហកម្ម​របស់​កម្ពុជា​។​ ​ឯកឧត្តម​បាន​រំឭក​ថា​៖​ ​«​វិស័យ​ឯកជន​គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​របស់យើង​។​

​សូមជម្រាបជូនថា កិច្ចពិភាក្សា​នោះ​ ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​ឯកឧត្តម​ ​គង់​ ​វិបុល​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​និង​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​លោក​ ​Ar​n​a​u​d​ ​D​arc​ ​ប្រធាន​ ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​T​h​a​l​i​as​ ​Group​ ​និង​ជា​សហប្រធាន​នៃ​ការងារ​ “​ឃ​” (​ផ្នែក​នីតិកម្ម​ ​ពន្ធដារ​ ​និង​អភិបាល​កិច្ច​) ​គឺជា​អ្នក​សម្របសម្រួល​សម្រាប់​កិច្ចពិភាក្សា​នោះ​៕