ថ្នាក់ដឹកនាំរបស់សារព័ត៌មាន INNews ចូលរួមបុណ្យទន្លេលើកទី៨ក្នុងខេត្តសៀមរាប

0
184

សៀមរាប៖ ក្រុមការងារនៃសារព័ត៌មាន INNews ដឹកនាំដោយលោកAMO និងលោកស្រីKay នាំក្រុមការងារមកផ្តិតយកទស្សនីយភាពជូន បងប្អូនប្រជាពលរដ្ឋក្នុងពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព នៃការអភិវឌ្ឍន៍» រួមទាំងបង្ហាញជូនថ្នាក់ដឹកនាំ អន្តរក្រសួងរបស់កម្ពុជា រួមទាំង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ពីវឌ្ឍនភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ INNews។

ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែ ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ អភិវឌ្ឍតំបន់ តាមដងទន្លេប្រកបដោយនិរន្ត រភាព និងការទទួលខុសត្រូវ។ ព្រឹត្តិការណ៍បុណ្យ ទន្លេ ក៏ជាឱកាសមួយដើម្បី ពង្រឹង គុណភាពសេវាកម្ម និងការបង្កើតនិងអភិវឌ្ឍផលិតផល ទេស ចរណ៍ ថ្មីៗ ប្រកប ដោយ ការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និង សហ គមន៍ ទេសចរណ៍តាមដងទន្លេជាដើម។

ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅ ខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ និងលើកទី៨ ឆ្នាំ២០២៤នេះ នៅក្នុងខេត្ត សៀម រាប។

ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប រៀបចំឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤។

ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ល្បាញល្បី និងប្រកបដោយសក្តានុពលបំផុតរបស់ កម្ពុជា ។ មិនត្រឹមទស្សនាប្រាង្គប្រាសាទដែលជារតនៈសម្បត្តិរបស់កម្ពុជាមិនអាចកាត់ថ្លៃបាន នោះទេ តែខេត្តសៀមរាប មានកន្លែងសម្រាប់ទេសចរណ៍បែបធម្មជាតិ ដូចជានៅសហគមន៍ ទេស ចរណ៍ កំពង់ភ្លុក ទស្សនាភូមិឋានប្រជាពលរដ្ឋ ទស្សនាផលិតផលប្រចាំតំបន់ និងការលេងកម្សាន្តនៅ តាម រមណីយដ្ឋានទេសចរច្នៃប្រឌិតជាច្រើនទៀត។

បន្ទាប់ពីជួបស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកំពុងដាក់ចេញវិធាន ការជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប ដែលជា កម្មវិធីមួយជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាបឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ គាំទ្រដល់សកម្មភាព ទស្សនាចរ ខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ ដើម្បទាក់ទាញអ្នកទេសចរ ក្នុងពិធីបុណ្យទន្លេបាន រៀប ចំ ព្រឹត្តិការណ៍ជាច្រើន ជាមួយការបញ្ចេញកញ្ចប់ថវិការហូតដល់ទៅប្រមាណ ៤៥០លាន រៀល៕