​ រថភ្លើង​ប្រភេទ​ ​D​M​Us​ ​របស់​ជប៉ុន​ត្រូវបានក្រុមហ៊ុននៅកម្ពុជា​ ​Royal​ ​Railway​ ​ទិញ​យកចំនួន១១គ្រឿង

0
85

​ភ្នំពេញ៖ យោងតាមអ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ផន​ ​រឹម​ ​បាន​លើកឡើងថា​ ​ក្រុមហ៊ុន​បាន​ទិញ​រថភ្លើង​ប្រភេទ​ ​D​M​Us​ ​ចំនួន​ ​១​១​គ្រឿង​ ​ហើយ​ការ​​​ដឹកជញ្ជូន​ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ ខណៈដែលក្រុមហ៊ុន​ ​Royal​ ​Railway​ ​Cam​bo​d​i​a​ (RRC) ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​កំពុង​នាំ​យក​រថភ្លើង​ប្រភេទ​ ​Diesel​ ​Multiple​ ​Unit​s (​D​M​U) ​ពី​ប្រទេស​ជប៉ុន​សម្រាប់​សេវាកម្ម​ផ្លូវដែក​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា​ “​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​កែ​លម្អ​វិ​ស័​យ​ដឹកជញ្ជូន​ផ្លូវដែក​របស់​កម្ពុជា​ទាក់ទង​នឹង​សុវត្ថិភាព​ ​ល្បឿន​ ​និង​ប្រសិទ្ធ​ភាព​សម្រាប់​ការ​​​ដឹកជញ្ជូន​ដែល​មាន​តម្លៃ​ទាប​”​។​

ប៉ុន្តែ​ ​លោក​មិនទាន់​អាច​បញ្ជាក់​បន្ថែម​អំពី​គម្រោង​នេះ​បានទេ​ ​ហើយ​ក្រុមហ៊ុន​ក៏​មិន​អាច​ធ្វើ​អធិប្បាយ​បន្ថែម​បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ពាក់ព័ន្ទរឿងនេះ យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​ក្បាលរថភ្លើង​ ​D​M​Us​ ​និង​ទូ​ដឹក​អ្នកដំណើរ​ត្រូវ​បាន​រៀបចំ​រួចរាល់​នៅ​កំពង់ផែ​មួយ​នៅ​ប្រទេស​ជប៉ុន​នា​ពេលថ្មីៗនេះ​។​

គួរបញ្ជាក់ថា ​D​M​U ​គឺជា​រថភ្លើង​ដែល​មានកម្លាំង​ខ្លាំង​និង​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូត​។​ ​វា​មាន​ទូ​រថភ្លើង​ជាច្រើន​ ​ដែល​ទូ​នីមួយៗ​មាន​ម៉ាស៊ីន​ផ្ទាល់ខ្លួន​ ​ដែល​អនុញ្ញាត​អោយ​ធ្វើ​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​ ​និង​មាន​ភាព​បត់បែន​បាន៕