​ ខេត្ត​កំពត​ ​ផ្ទុះការចាប់អារម្មណ៍​ខ្លាំង ខណៈបានសាងសងរូបសំណាក​សេះ​សមុទ្រ​​

0
68

កំពត៖ ថ្មីៗនេះ រូបសំណាកសេះសមុទ្រនៅក្នុងខេត្តកំពតកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ខណៈមាន​ការ​ប្រដូច​ទៅ​នឹង​រូបសំណាក​តំណាង​ប្រទេស​ (​Me​r​lion​) ​របស់​ប្រទេស​សឹង្ហ​បុរី​ ​ដែល​ជា​រូប​ចម្លាក់​ក្បាល​តោ​ខ្លួន​ត្រី​ ​រូបសំណាក​សេះ​សមុទ្រ​ដែល​ទើបនឹង​បង្ហាញខ្លួន​ថ្មី​នេះ​ ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ល្បីល្បាញ​របស់​ប្រទេស​។​ ​ក្រុង​កំពត​ដ៏​តូច​ដែល​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ពីមុន​ ​ឥឡូវនេះ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​និមិត្តរូប​ដូចជា​ ​Me​r​lion​ ​ដែរ​។​

​សូមរម្លឹកថា រូបសំណាក​ដែល​មាន​ក​ម្ពស់ ​៨​ ​ម៉ែត្រ​ ​នៅ​ខាងមុខ​សាលាខេត្ត​ចាស់​ ​បាញ់​ទឹក​ចូល​ទៅ​ក្នុង​ស្ទឹង​កំពង់​បាយ​ ​ដោយមាន​ភ្លើង​ចម្រុះ​ពណ៌​ដ៏​អស្ចារ្យ​ ​នា​ពេល​រាត្រី​។​ ​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​បាន​នាំគ្នា​ទៅ​ទស្សនា​ទស្សនីយភាព​ថ្មី​នេះ​ ​យ៉ាង​ច្រើន​កុះករ​ ​ដោយ​មនុស្សម្នា​ ​បាន​ដាក់ឈ្មោះ​វា​ថា​ ​Sing​a​p​o​t​។​

មួយថ្ងៃ​មុន​ការ​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃពុធ​នេះ​ ​លោក​ ​ម៉ៅ​ ​ធនិន​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​ចុះ​ពិនិត្យ​ការដំឡើង​នេះ​ ​ដោយ​រំលេច​ពី​សារៈសំខាន់​នៃ​ទីតាំង​ជាគោល​ដៅ​ទេសចរណ៍​ដ៏​មាន​តម្លៃ​។​ ​សេះ​សមុទ្រ​ត្រូវ​បាន​ជ្រើសរើស​ជា​និមិត្តរូប​នៃ​ជី​វ​ចម្រុះ​ដ៏​សម្បូរ​បែប​ដែល​មាននៅ​ក្នុង​ទឹក​នៃ​ខេត្ត​កំពត​។​ ​កាលបរិច្ឆេទ​នៃ​ការ​សម្ពោធ​ត្រូវ​បាន​ជ្រើសរើស​សម្ពោធ​ឱ្យ​បាន​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ ​ថ្ងៃ​ទី​ ​១​៣​ ​ដល់​ទី​ ​១​៦​ ​ខែ​មេសា​។​

J​ere​m​i​e​ ​Clement​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Peninsula​ ​P​h​no​m​ ​P​e​n​h​ ​បាន​និយាយ​ថា​ ​ការ​សាងសង់​រូបសំណាក​សេះ​សមុទ្រ​ថ្មី​នៅ​ខេត្ត​កំពត​ ​ដើម្បី​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ ​គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​។​ ​គំនិត​ដែល​យក​គំរូ​តាម​ទីក្រុង​នានា​ដូចជា​ប្រទេស​សិង្ហបុរី​ ​ដែល​មាន​​​រូបសំណាក​ ​Me​r​lion​ ​បាន​ក្លាយ​ជា​និមិត្តសញ្ញា​ដ៏​ល្បី​បំផុត​របស់​ប្រទេស​ ​ហើយ​ទាក់ទាញ​អ្នកទេសចរ​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ ​ឬ​ដូចជា​ទីក្រុង​ហ្សឺណែវ​ ​ដែល​មាន​អាង​បាញ់​ទឹក​ ​Jet​ ​d​’​E​a​u ​ជា​កន្លែង​តំណាង​ដ៏​ល្បីល្បាញ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​

C​l​e​m​y​ B​a​l​a​sot​o ​ម្ចាស់ក្រុមហ៊ុន​ ​P​hoe​n​i​x ​Lab​ ​Asia​ ​និង​ជានា​យក​ផ្នែក​ទី​ផ្សារ​ផ្នែក​លក់​ ​Real​ S​p​a​ ​Cam​bo​d​i​a​ ​បាន​និយាយ​ថា​ ​រូបសំណាក​សេះ​សមុទ្រ​ថ្មី​នៅ​ក្នុង​ខេត្ត​កំពត​ ​គឺ​លើស​ពី​កន្លែង​ទស្សនា​ថ្មី​។​ ​វា​ឆ្លុះបញ្ចាំង​ពី​ការ​រីក​ចម្រើន​របស់​ក្រុង​ ​និង​គោលដៅ​របស់​ខ្លួន​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​សម្គាល់​វប្បធម៌​។​ ​កា​រលាយ​បញ្ចូល​គ្នា​នៃ​សិល្បៈ​សម័យ​ទំនើប​ជាមួយនឹង​អារម្មណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​កំពត​ ​រូបសំណាក​បង្ហាញ​ពី​ការ​រួមបញ្ចូល​គ្នា​នៃ​ទីក្រុង​ចាស់​ ​និង​ថ្មី​។​

​សេះ​សមុទ្រ​តំណាង​ឱ្យ​ភាព​អត់ធ្មត់​ ​និង​សុភមង្គល​ ​ដែល​ស័ក្តិសម​នឹង​បរិយាកាស​ដ៏​រីករាយ​ ​និង​ទាក់ទាញ​របស់​ខេត្ត​កំពត​។​ ​រូបសំណាក​នេះ​ ​ផ្តល់​ភាព​សប្បាយរីករាយ​ជាមួយនឹង​បរិយាកាស​ដ៏​ស្ងប់ស្ងាត់​ដល់​ទេសចរ​ខ្មែរ​ ​និង​ទេសចរ​បរទេស​។​

​Cat​her​in​e​ ​Germ​i​e​r-​Ham​e​l​ ​ស្ថាបនិក​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ ​Mill​e​nn​i​u​m​ ​Destination​s ​បាន​និយាយ​ថា​ ​សេះ​សមុទ្រ​នេះ​គឺជា​ការ​រំលឹក​ដ៏​ល្អ​មួយ​ថា​ ​ខេត្ត​កំពត​ក៏​ជាគោល​ដៅ​ទេសចរណ៍​មាត់សមុទ្រ​ផង​ដែរ​។​ “​ទោះជាយ៉ាងណា​ ​រូបសំណាក​នេះ​ធ្វើឲ្យ​ខ្ញុំ​នឹកឃើញ​ ​Me​r​lion​ ​របស់​ប្រទេស​សិង្ហបុរី​ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ផ្ទាល់​ ​ខ្ញុំ​ចូលចិត្ត​រង្វង់​មូល​ដែល​មាន​​​រូប​ផ្លែ​ធុ​រេ​ន​ជា​កន្លែង​តំណាង​”​។​

​Clement​ ​បាន​បន្ត​ថា​ ​ដូច​រូបសំណាក​ក្តាម​នៅ​កែប​បាន​ក្លាយទៅជា​និមិត្តសញ្ញា​ដែល​ភ្ជាប់​ជាមួយ​ទីក្រុង​ ​និង​អត្តសញ្ញាណ​របស់​ខេត្ត​ ​ហើយ​រូបសំណាក​សេះ​សមុទ្រ​ថ្មី​នៅ​កំពត​ពិតជា​អាច​ដើរតួ​ជា​ម៉ាក​យីហោ​សម្រាប់​ទីក្រុង​។​ ​នៅពេលដែល​មនុស្ស​គិតដល់​ខេត្ត​កែប​ ​ពួកគេ​តែងតែ​គិត​ពី​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ​អាហារ​សមុទ្រ​ ​និង​ប្រាកដ​ណាស់​គឺ​រូបសំណាក​ក្តាម​។​ ​ដូចគ្នា​នេះ​ដែរ​ ​ជាមួយនឹង​កា​រដាក់​បង្ហាញ​រូបសំណាក​សេះ​សមុទ្រ​នៅ​ខេត្ត​កំពត​ ​វា​អាច​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ក៏ដូចជា​ពលរដ្ឋ​ក្នុងស្រុក​ ​ដែល​ជា​និមិត្តរូប​នៃ​ការ​តភ្ជាប់​ទីក្រុង​ទៅ​នឹង​ជីវិត​តាម​ដងស្ទឹង​ ​និង​សមុទ្រ៕