រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរទិវានារីអន្តរជាតិ និងពិធីបុណ្យចូលឆ្នាំឆ្នាំថ្មី

0
64

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញចូលរួមជាអធិបតីភាពក្នុង ពិធីជប់លៀងអបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៣ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីជប់លៀងអប់អរសាទរទិវានារីអន្តរជាតិនេះ មានការចូលរួមពីអគ្គនាយកដ្ឋានមកពីក្រសួងព័ត៌មាន មន្ត្រីទូរទស្សន៍ជាតិ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ពិសេសគឺសារព័ត៌មានinnews ដែលត្រូវបាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញឲ្យចូលរួម។

សូមជម្រាប់ផងដរថា ពិធីជប់លៀងអបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៣ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានេះ ប្រារព្ធឡើងនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕