ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន

0
52

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គារសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ក្រសួងនឹងរៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ព្រឹក នៅសាលចតុមុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់រវាង ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មានលើវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យាឲ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តងដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈ សារព័ត៌មាន។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ ចូលរួមសិក្ខាសាលាខាងលើនេះ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈ កញ្ញា ឆន ណាវី ដែលមានទូរស័ព្ទលេខ៖ ០១២​ ៨១៨ ៧៦៦ (តេឡេក្រាម) ឲ្យបានមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕ ​