ក្រសួងការងារ និងបណ្តុះបណ្តាល ផ្តើមបើកប្រាក់ឈ្នួលឱ្យកម្មករ Y & W ចាប់ពីម៉ោង១រសៀលនេះ

0
44

ភ្នំពេញ៖ ចាប់ពីម៉ោង១រសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះតទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើងនៅសាលាខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីឯកឧត្តមកត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីទទួលបន្ទុកសម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យបានរលូន។

នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនិយោជិត។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអំពាវនាវសូមឱ្យបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)សម្រាប់បើកប្រាក់ឈ្នួល៕