តាមអនឡាញ(SICMS) ងាយស្រួលសម្រាប់ថៅកែរោងចក្រសហគ្រាស បំពេញនីតិវិធីផ្សេងៗ

0
105

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសអាចចូលទៅបំពេញនីតិវិធីនៅលើប្រព័ន្ធអនឡាញបានតាមរយៈវេបសាយផ្លូវការរបស់ក្រសួងផ្ទាល់ ឬអាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmployerChat ។

គួរកត់សំគាល់ថា ក្រៅតែពីការបង្ហាញនីតិវិធីនៃការបំពេញទម្រង់បែបបទនៃរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈរក៏បានដាក់បញ្ចូលផងដែរនៅក្នុងវេបសាយផ្លូវការរបស់ខ្លួនអំពីការបង្ហាញអំពីលិខិតបទដ្ឋាន សៀវភៅណែនាំ សំណួរ ចម្លើយ វីដេអូនៃរបៀបប្រើប្រាស់ ជំនួយបន្ថែម និងរបៀបចូលជាមន្រ្តីត្រួតពិនិត្យនៃនីតិវិធីនេះជាដើម។

គួរបញ្ជាក់ថា ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្មសេវាពាក់ព័ន្ធវិស័យការងារនៅលើប្រព័ន្ធអ៊ីនធើណេត ស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ជាពិសេសស្ថិតក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ ក្នុងការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ផ្តល់ភាពងាយស្រួលទៅដល់ម្ចាស់រោងចក្រសហគ្រាសក្នុងការអនុវត្តកាតព្វកិច្ចផ្លូវច្បាប់ផ្សេងៗ ដើម្បីធានាការគាំពារសិទ្ធិកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនៅប្រទេសកម្ពុជា៕