ក្រសួងសាធារណការ៖ រដ្ឋ​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ស្តង់​ដារ​នៅ​ខេត្ត​កំពង់ចាម​

0
85

ភ្នំពេញ៖ គណៈប្រតិភូ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​និង​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ​នា​ពេលថ្មីៗនេះ​ ​បាន​ចុះ​ពិនិត្យ​ ​និង​វាយ​តម្លៃ​ទីតាំង​ច្រាំងទន្លេ​ក្នុង​ក្រុង​កំពង់ចាម​ ​សម្រាប់​ការ​សាងសង់​កំពង់ផែ​ទេសចរណ៍​។​

​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ស្តង់​ដារ​មួយ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្ត​កំពង់ចាម​ ​ដើម្បី​សម្រួល​ដល់​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​។​

​យោងតាមអ្នកនាំពាក្យ​ក្រសួង​ ​លោក​ ​ផន​ ​រឹម​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ថា​គម្រោង​នេះ​ ​នឹង​ធ្វើ​ឱ្យ​ខេត្ត​កំពង់ចាម​មាន​កំពង់ផែ​ស្តង់​ដារ​សម្រាប់​នាវា​ទេសចរណ៍​ចូល​សំចត​ ​ដើម្បីឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​អាច​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​បាន​។​

​លោក​បាន​មានប្រសាសន៍ថា​ “​កំពង់ផែ​បច្ចុប្បន្ន​ដែល​នាវា​ទេសចរណ៍​ចូល​ចត​មិនទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ ​ដែល​នាំ​ឱ្យ​មាន​តម្រូវ​ការ​សម្រាប់​កំពង់ផែ​ស្តង់​ដារ​មួយ​ ​ដែល​មាន​សុវត្ថិភាព​ ​និង​សោភ័ណ​ភាពសមរម្យ​សម្រាប់​នាវា​ទេសចរណ៍​អន្តរជាតិ​ចូល​សំចត​”​។​

​បើ​តាម​អ្នកនាំពាក្យ​បាន​ឱ្យ​ដឹង​ថា​ ​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​បាន​បង្ហាញ​ថា​ ​ស្ថានភាព​ទីតាំង​ដែល​បាន​ជ្រើសរើស​គឺ​អំណោយផល​ ​ដោយ​មានផ្ទៃ​ដី​ធំ​សម្រាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​កំពង់ផែ​ ​ដូចជា​បន្ទប់​រង់ចាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ​បន្ទប់ទឹក​ ​និង​កន្លែងផ្សេង​ៗ​ទៀត​។​

​ក្រុម​ការងារ​បច្ចេកទេស​នឹង​បន្ត​ធ្វើ​ការសិក្សា​លម្អិត​បន្ថែម​ទៀត​អំពី​ស្ថានភាព​បច្ចេកទេស​លំ​ហូរ​នៃ​ផ្លូវទឹក​ ​បញ្ហា​ប្រឈម​ ​និង​ឧបសគ្គ​ដែល​អាច​កើតមាន​លើ​ផ្លូវ​នាវាចរ​។​A​K​P