Nature life និងWWTបញ្ជាក់ថា អាងគ្រប់គ្រងទឹកនៅតំបន់បឹងព្រែកល្ពៅ ជួយគាំទ្រដល់ការរស់នៅរបស់សត្វស្លាបទឹក

0
80

យោងតាមអង្គការ Nature Life នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ បានបញ្ជាក់ថា មកដល់ខែកុម្ភៈនេះ ទឹកនៅលើផ្ទៃដីក្នុងតំបន់ការពារទេស ភាពបឹងព្រែកល្ពៅ ចាប់ផ្ដើមរីងស្ងួតហួតហែង តំបន់មួយចំនួនត្រូវបានឆេះ ដោយឡែកទីតាំងគ្រប់ គ្រងទឹកក្នុងតំបន់ការពារនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់ទីតាំងរកចំណីរបស់សត្វស្លាបជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះឈានទៅផុតពូជ ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ត្រូវបានដាក់បញ្ចូលជា «តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះ ដែលបានផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រផងដែរ។

សូមជម្រាបជូនថា អង្គការជីវិតធម្មជាតិនៅកម្ពុជា Nature Life និង អង្គការWWT បាននិងកំពុងគាំទ្រដល់ការគ្រប់គ្រងទឹក នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ដែលកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងរបបទឺក។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានផ្ទៃដីទំហំ ៨ ៣០៥ហិកតា ស្ថិតក្នុងក្នុងស្រុកទ្រាំង ខេត្តតាកែវ មានសត្វស្លាបរស់នៅ និង រកចំណីនៅទីនោះចំនួន ៩១ប្រភេទ៕