ឧទ្យានុរក្សអំពាវនាវឲ្យពលរដ្ឋ ចូលរួមអភិរក្សប្រភេទសត្វស្វាអន្ទុយស ខណៈសត្វនេះជិតផុតពូជ

0
65

យោងតាមអង្គការ NatureLife នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ស្វាកន្ទុយស គឺជាប្រភេទសត្វដែលជិតផុតពូជ ដោយចំនួនវាមានការចុះជាលំដាប់។ ការបរបាញ់ និងការបាត់បង់ទីជម្រក គឺជាកត្តាប្រឈមចម្បងរបស់អំបូរពានរនេះ។

ជាមួយគ្នានេះ ប្រភពខាងលើបន្តថា នៅក្នុងប្រទេសកម្ពុជាយើង ដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី គឺជាទីតាំងដ៏សំខាន់មួយដែលបានគាំទ្រដល់ការរស់នៅរបស់សត្វស្វាកន្ទុយស តាមរយ: អង្គការ NatureLife Cambodia និងក្រសួងបរិស្ថាន ។

សូមជម្រាបថា ដើម្បីទប់ស្កាត់ការបរបាញ់ ឧទ្យានុរក្សបានធ្វើការល្បាតជាប្រចំាទៅកាន់ទីជម្រក របស់វានៅក្នុងតំបន់ស្នូល និងតំបន់អភិរក្ស។ សូមចូលរួមការពារ និងអភិរក្សស្វាកន្ទុយស ជាមួយយើងនៅដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងដែលកំពុងអនុវត្តន៍ គម្រោងឥណទានកាបូន៕