​សម្តេចធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​នាយករដ្ឋមន្ត្រី​ឡាវ​ ​ឯកភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថាមពល​

0
71

​ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​នាយករដ្ឋមន្ត្រី​ឡាវ​ ​លោក​ ​សន​សៃ​ ​ស៊ី​ផាន់​ដ​ន​ ​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ ​៣​ ​និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​ ​៤​ ​ក្នុង​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​ពាណិជ្ជកម្ម​ថាមពល​សម្រាប់​ការ​អភិវឌ្ឍ​វិ​ស័​យ​ថាមពល​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ធ្វើជា​សហប្រធាន​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ប្រាំពីរ​​​ដែល​ក្នុង​នោះ​កិច្ចព្រមព្រៀង​ចំនួន​ប្រាំ​ត្រូវ​បាន​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ថាមពល​។​

រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ឡាវ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថាមពល​ថ្មី​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល​ដែល​កំពុង​កើន​ឡើង​របស់​កម្ពុជា​។​

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (​M​oU)​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​ក្រុមហ៊ុន​ ​P​h​on​g​sub​t​h​a​v​y​ ​Group​ ​Sole​ ​Co​., ​L​t​d​ ​សម្រាប់​ការ​ទិញ​ថាមពល​បៃតង​ពី​គម្រោង​ ‘X​e​k​ham​an​ ​I​I​ ​H​y​d​ro ​and​ ​Wind​ ​Power​ ​Hybrid​ ​Project​s ‘ ​នៅ​ប្រទេស​ឡាវ​មក​កម្ពុជា​។​

​ក្រៅពី​នេះ​ ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​អគ្គីស​នី​ឡាវ​ (É​l​e​c​t​r​i​c​it​é ​d​u ​Lao​s-​E​D​L​) ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​ ​រួម​មាន​ X​a​y​s​an​a​ ​Group​, ​W​I​S ​និង​ S​i​s​an​ ​International​ ​Joint​ ​Development​ ​Sole​ ​L​t​d​ ​លើ​ការ​ទិញ​ថាមពល​គម្រោង​ ‘N​am​ ​E​m​oun ​I​, ​I​I​ ​H​y​d​ro, ​pump​ ​storage​ ​Storage​ ​and​ ​Wind​ ​Power​ ​Hybrid​ ​Project​s ​ក្នុង​ប្រទេស​ឡាវ​មក​កម្ពុជា​។​

​ដូចគ្នា​នេះ​ដែរ​ ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​អគ្គីស​នី​ឡាវ​ ​បាន​ចុះហត្ថលេខា​លើ​ ​M​oU ​មួយ​ក្នុង​គោលបំណង​ទិញ​ថាមពល​បៃតង​ពី​គម្រោង​ ​Green​ ​Energy​ ​Supply​ o​f​ 1000 ​M​W​ ​Combination​ o​f​ ​H​y​d​ro, ​Wind​ ​and​ ​G​e​o​thermal​ ​Project​s ​ដែល​ជា​ប្រភេទ​ថាមពល​ក​កើតឡើងវិញ​ដែល​យកចេញ​ពី​ស្នូល​របស់​ផែនដី​។​

​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ S​P​G​ ​Corporation​ ​Public​ ​Limited​ ​សម្រាប់​ការ​ទិញ​ថាមពល​បៃតង​ពី​គម្រោង​ ‘X​e​kon​g​ ​Pump​ ​Storage​ ​Power​’ ​ក្នុង​ប្រទេស​ឡាវ​។​

​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​ ​ជាមួយ​លោក​ ​ខាំ​បៃ​ ​ដាំ​ឡាត់ (K​ham​b​a​i​ ​Dam​lath​) ​ប្រធាន​សមាគមមិត្តភាព​ឡាវ​-​កម្ពុជា​ ​និង​បាន​ឆ្លៀតពេល​ជួប​ជាមួយ​សមាជិក​ក្លឹប​ធុរកិច្ច​កម្ពុជា​ ​និង​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​ឡាវ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃនេះ​ ​អម​ដំណើរ​ដោយ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​លោកស្រី​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​គិត​ ​ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​លោក​ ​សូ​ ​ណា​រ៉ូ ​ប្រតិភូ​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អា​ស៊ាន​។​

​យោង​តាម​សេចក្តីប្រកាស​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ​គិត​ ​ម៉េង​ ​និង​គណៈប្រតិភូ​នឹង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​កសាង​ទំនាក់ទំនង​អាជីវកម្ម​ ​ក៏ដូចជា​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​ប្រទេសជិតខាង​ទាំងពីរ។​

គួរ​រំលឹក​ថា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ជាតិ​ឡាវ​ ​បាន​ចុះហត្ថលេខា​លើ​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ ​ឆ្នាំមុន​ ​ដើម្បី​លើក​ក​ម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​លើ​វិ​ស័​យ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ទេសចរណ៍​ ​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​អាជីវកម្ម​រួមគ្នា​ ​និង​ការផ្លាស់ប្តូរ​ព័ត៌មាន​ ​សម្រាប់​ឱកាស​ដែល​មាន​សក្តានុពល​ ​បូករួម​ទាំង​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​៕