ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន

0
50

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។

គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ក្នុងនោះមាន ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន៕